ហេតុអ្វី​ថ្នាក់ដឹកនាំ​កម្ពុជា​មិនទម្លាប់ប្រណម្យ​ហត្ថា?

នៅលើពិភពលោកយើងនេះ ជាតិសាសន៍និមួយៗមានទម្លាប់គារវៈកិច្ចគ្នាតាមវប្បធម៌ទំនៀមទម្លាប់ខុសៗគ្នា។ ស្រុកចិន ស្រុកជប៉ុន គេអោនក្បាលជាការគោរព នៅអឺរ៉ុបគេចាប់ដៃរលាក់គ្នាជាការគោរព ឬដាក់ថ្ពាល់និងថ្ពាល់ម្តងឆ្វេងម្តងស្តាំជាការនឹករលឹក។ ឯជនជាតិអាស៊ីមួយចំនួនដូចជា កម្ពុជា សៀម លាវ ក៏មានវប្បធម៌គារវៈកិច្ចស្រដៀងគ្នាមួយដែរ គឺការប្រើដៃទាំងទ្វេប្រណម្យសំពះគ្នាទៅវិញទៅមក នៅពេលជួបគ្នា ជម្រាបលា ឬការថ្លែងសេចក្តីអរគុណ។ ឯនៅកម្ពុជាការសំពះក៏មានក្បួនខ្នាតខុសៗគ្នាខ្លះដៃរ ទៅតាមវ័យមនុស្ស ថានៈ តួនាទីជាដើម។ សូមមើលអត្ថបទ «លក្ខណៈសំពះរបស់ខ្មែរ»

ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចម្ងល់មួយទៅលើការសំពះនេះ ទៅកាន់ថ្នាក់ដឹកនាំទាំងឡាយមានសម្តេចដ៏ឧត្តុងឧត្តម ដ៏មហិមា ចុះរហូតដល់មន្រ្តីជាន់ខ្ពស់ និងថ្នាក់ក្រោម ក្រោមឱវាទទាំងអស់ដែលតំណាងឲ្យកម្ពុជាគ្រប់កាយវិការ។ រាល់ពេលដែលខ្ញុំមើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍ តាមកាសែត និងប្រព័ន្ធផ្សាយព័ត៌មានជាច្រើនផ្សេងទៀត ខ្ញុំពិតជាឃើញដោយកម្រណាស់ដែលលោកមន្រ្តីទាំងអស់ប្រើកាយវិការដ៏ផូរផង់មួយនេះ។ គួរឲ្យខ្មាសអៀនទៅទៀតនោះគឺនៅពេលដែលអស់លោកមន្រ្តី ជួបថ្នាក់ដឹកនាំ ប្រតិភូ ភ្ញៀវបរទេសទាំងឡាយដែលអញ្ជើញសម្តែងការគួសមជាមួយអស់លោក ឬអស់លោកអញ្ជើញចុះពីលើយន្តហោះ ចុះពីរថយន្ត គេ(ជនបរទេស)សំពះសួរលោក លោកបែរជាលូកដៃលឿនស្លេវទៅចាប់រលាក់ដៃគេទៅវិញ។ តើនេះមិនមែនជារឿងអាម៉ាស់មួយដែរទេឬ?

ខ្ញុំនឹងមិនបរិយាយអីឲ្យច្រើនទៀតនោះទេ ព្រោះខ្ញុំជារាស្រ្តសាមញ្ញល្ងង់ខ្លៅមួយរូប ចង់ទូន្មានបណ្ឌិតឯកឧត្តមគឺជារឿងកំប្លែងមួយហើយ។ ជាការស្នើសុំ ជូនដល់ជនរួមជាតិទាំងអស់ សូមកុំភ្លេចទម្លាប់ដ៏ល្អមួយនេះ បើអ្នកមិនអាចចោលការចាប់រលាក់ដៃគ្នាបាន សូមរៀនសំពះជាមុន ហើយចាំលូកដៃរលាក់គ្នាតាមក្រោយ ក៏ជាកាយវិការប្រសើរមួយដែរ។

គូទខ្យង

សម្តេចហ៊ុន សែន ពេលជួបពិភាក្សាជាមួយសមាជិកសភាអាមេរិកាំង កាលពីឆ្នាំកន្លងទៅ

ខ្មែរគ្រប់ជំនាន់​តែងអំណួត​នឹង​សាវតា​ដែល​កប់បាត់

នៅពេលដែលខ្ញុំ​និយាយពាក្យថា “យួន ឬ សៀម” នៅមុខ​ជនជាតិទាំងនោះ ពួកគេសម្លឹងមុខខ្ញុំមិនដាក់ និង​សូម្បីតែមិត្តភក្តិជាខ្មែរ​ដូចគ្នាក៏​ដូច្នោះដែរ​។ ខ្ញុំ​យល់​បាន​ថា ពួកគេ​មិន​ពេញចិត្ត​ឲ្យខ្ញុំ​ហៅ​គេដូច្នេះនោះទេ ក្នុង​នាម​ជាមនុស្សស្គាល់គ្នា ជាមិត្តភក្តិ ឬជាដៃគូជំនួញ។

ផ្អែកតាម​សៀវភៅប្រវត្តិសាស្រ្ត​ ជនជាតិទាំង​ពីរនេះ​ គឺជាសត្រូវដ៏​ស៊ីសាច់ហុតឈាមជាមួយខ្មែរ ដើរខ្សែលើខ្មែរគ្រប់​ជំហ៊ាន ប្លន់ទឹកដី លួច​សាសនា លួចវប្បធម៌ លួចសិល្បៈ លួច​សម្បត្តិធម្មជាតិ និងរហូតព្យាយាម​បំផ្លាញ​ពូជសាសន៍ខ្មែរទៀតផង។ អ្នកទាំងអស់គ្នា​មិនមែនសុទ្ធតែឆ្កួតសូន្យមិនដឹង​សោះនោះទេ​ មែនទេ?

ខ្ញុំ​លើកយក​ត្រង់នេះមកនិយាយ មិនមែនជា​ការឆ្គិះឆ្គៀល ចាក់រុក ឬញុះញង់ឲ្យស្អប់ខ្ពើមជាតិសាសន៍នោះទេ។ សូម​អ្នកទាំង​អស់ចាប់​អារម្មណ៍​បន្តិចថា៖

ខ្មែរគ្រប់រូប គ្រប់ជំនាន់ តែងតែ​ធ្លាប់បាន​ដឹង​បានឮ បាន​ឃើញ​ហើយ​ នូវ​រូបភាព សកម្មភាព ឮ និង​ច្រៀង​​យ៉ាង​កងរំពងពេញ​សាលា​តាំង​តែពីបឋម​សិក្សា ឬមតេយ្យរហូត​មក។ នោះ​គឺ​បទចម្រៀង​ពង្សាវតាខ្មែរ បទនគររាជ និង​​ចម្រៀងកំណាព្យ​ជា​ច្រើនទៀត​ ដែល​សុទ្ធ​តែពណ៌នា​ឲ្យឃើញ​ពី​អតីតភាព​នៃវីរភាព និង​មោទនៈភាព​របស់ខ្មែរ​ជំនាន់មុនទាំង​អស់ ពិសេស​គឺ​មុន​​ការ​រុក​កួន​យ៉ាង​ចាស់​ដៃ​រពី​ជនជាតិ​សៀម​ រហូត​ត្រូវ​បោះបង់​ក្រុង​អង្គរ​។

ពួកយើងទាំងខ្ញុំ ទាំង​គេ តែងតែមាន​អំណួត​នឹង​វិសាលភាព​ទឹកដី​ដ៏ធំទូលាយ ភាព​សាមគ្គីភាព​ទាំង​ចិត្តគំនិតរវាង​រាស្រ្ត និងរាស្រ្ត រាស្រ្តនិង​អ្នកដឹកនាំ អ្នកដឹកនាំនិងអ្នកដឹកនាំ អរិយធម៌​ដ៏សម្បូរបែប វប្បធម៌ដ៏ថ្តុំថ្កើង សិល្បៈដ៏​រស់រវើក។ល។ ដែល​របស់ទាំងនោះស្ទើរ​តែ​ត្រូវ​កប់បាត់ ឬកប់បាត់​ក្នុង​អតីតកាលរួចស្រេចទៅហើយ។

ទឹកដី​ដែល​ក្រាល​ស្ទើរ​តែពេញ​អាស៊ីអាគ្នេយ៍ ភាពសាមគ្គី​ដែល​នៅ​សល់តែ​លើ​ជញ្ជាំង​ប្រាសាទ អរិយធម៌​ វប្បធម៌ សិល្បៈ ដែល​ស្ទើរ​តែហៅលេងឮទៅហើយ​នោះ វាគ្រាន់តែជាអតីតកាលប៉ុណ្នោះ។

យើង​គ្រប់​គ្នា​មុខជាគិត​ថា ​​ជាគុណសម្បត្តិ​មួយ​ដ៏ប្រសើរ​ដែរ ដែលយើងនៅទទួលស្គាល់ខ្លួនឯងថាជា “ខ្មែរ” នៅឡើយ​បើទោះបីជា​បរទេស​មួយចំនួន ដូចជា “ថៃ” ​និង “វៀតណាម” បានបំភ្លេច និងព្យាយាម​បំភ្លេច​ឈ្មោះកំណើតរបស់គេថា “សៀម” ​និង “យួន”​ ហើយក្តី មែនទេ?

ខ្ញុំ​គិតថាយើង​ទាំង​អស់គ្នា មិនមែនចង់ចាំ​នូវគុណសម្បត្តិ​របស់ខ្លួន​នោះទេ តែជា​ការចងចាំនូវភាព​អាម៉ាស់​របស់ខ្លួនទៅវិញ។


តើរាល់ថ្ងៃនេះអ្នក​ទាំង​អស់គ្នា​នឹង​បន្សល់អ្វីទុកខ្លះឲ្យ​កូនចៅ​ជំនាន់ក្រោយប្រហែល៥០ឆ្នាំផ្លាយ ឬ១០០ឆ្នាំផ្លាយ ឬមួយ​សហសវត្ស​ផ្លាយ​ខាង​មុខ​នោះ ក្រៅអំពី​ សេចក្តីសប្បាយភ្លឺតភ្លើន អ៊ុងអឿនឹង​តណ្ហា ស្រា ដុល្លា កាប់សម្លាប់​ ដណ្តើមគ្នា​ធ្វើឧកញ្ញា លក់​​ជាតិ សព្វបែបយ៉ាង លក់​​ទាំងមនសិការ អរិយធម៌បរទេស​​ដែល​កំពុង​តែបំពុល​សង្គម សិល្បៈចម្រៀង កុន​ចម្លង​បរទេសគ្មាន​ន័យអី​ក្រៅពី​ស្នេហារំលំរលាយ​ ស៊ីអាច៍ ផឹកនោម​គ្នា គ្មានគំនិតអប់រំ​បន្តិចសោះនោះ?

មើលជុំវិញអ្នកទាំង​អស់គ្នាទៅមើល តើអ្នកទាំង​អស់គ្នា​បានឃើញស្រមោលខ្មែរ​អំឡុង​១០០ឆ្នាំ​ទៀត​ដែរទេ?

ខ្ញុំថាគ្មានទេ សុទ្ធតែសាសន៍យួន ចិន ចាម ទាំងអស់។

គូថខ្យង