អត់មួយដង្ហើមសិន ជិត​បោះឆ្នោតសភា សម្តេចនឹងជួយក្អកហើយ

«អត់មួយដង្ហើមសិន ជិត​បោះឆ្នោតសភា សម្តេចនឹងជួយក្អកហើយ» 

នេះ​ជា​សារ​ពីខ្ញុំ​ ផ្ញើរជូន​បងប្អូន​បុរីកីឡា​ និង​បឹង​កក់ទាំង​អស់ និង​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ញាត់គុក​បន្ថែម​ពីម្សិលមិញ ហើយ​ដុល្លាការ​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​នៅព្រឹក​ថ្ងៃ​២​កុម្ភៈ​នេះ។

វា​មិន​ខុស​ទម្លាប់នោះទេ ដែល​យើង​បាន​ឃើញ​ការ​ឈឺឆ្អាលពី​សម្តេច​ដ៏មហិមារបស់យើង រាល់ពេល​ដែល​រាស្រ្ត​រងទុក្ខ​ខ្លោចផ្សា​នោះ ពិសេស​គឺ​អំឡុង​​រដូវ​បោះឆ្នោតម្តងៗ​។

កាល​ពីសបា្តហ៏មុន សម្តេច​បាន​​ផ្តល់អនុសាសន៍​ ឬស្រែក​កោកៗឲ្យគេ​ចាត់វិធានការណ៍​វែកមុខសន្តិសុខ​ដែល​​បាញ់ប្រជាពលរដ្ឋ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខែត្រ​ក្រចេះ​នោះ​ ហើយ​មិនយូរទេ យ៉ាងហោចណាស់ ឆ្នាំក្រោយសម្តេច​នឹង​ក្អក​​ជួយ​បងប្អូន​បឹងកក់ និង​បុរីកីឡា​ដែរមិនខាន។

គូទខ្យង

អភិវឌ្ឍ

«យួន»

ចម្លងពី៖ ខ្មែរសុវណ្ណភូមិ

សំគាល់៖ មានខ្មែរមួយចំនួនមិនហ៊ានប្រើពាក្យ«យួន» ហៅជនជាតិ​វៀតណាម​សព្វថ្ងៃនេះ​ទេដោយ​គេគិតថា​ជា​ពាក្យ​ប្រកាន់​ពូជសាសន៍​ជាពិសេសក្រុមរណបយួនគឺបក្សប្រជាជនរបស់ ហ៊ុន សែន ហើយ​ជានិច្ច​ជាកាល​គេប្រើប្រាស់​ពាក្យនេះ​សម្រាប់​ដាក់ទោស​ក្រុមអ្នក​ប្រជាធិប្បតេយ្យទៀតៀង។តាមពិតពាក្យនេះខ្ញុំបានលឺនិងប្រើតាំងពីតូចនិងគ្រួសារ ញាតិមិត្ត ប្រជាជន​ក្នុងភូមិ គេ​ប្រើតែ​ពាក្យ«យួន» មិនដែលវៀតណាមទេ។ តាមសិលាចារិក និងកំណត់ហេតុជួ តាខ្វាន់ បាន​បញ្ជាក់​ថាខ្មែរ​បានប្រើ​ពាក្យ​«យួន»តាំង​ពីសម័យ​អង្គរមកម្លេះ។

ខ្ញុំមានអារម្មណ៍សែនសោកស្តាយដែលកូនខ្មែរខ្លះជាពិសេសថ្ងៃនេះបានចោទសំនួរថាមានពាក្យ«យួន»មកពីណា? យួនមាន​ប្រទេស​នៅ​ឯណា? ។ល។និង។ល។ខ្ញុំមិនដឹងថាកូនខ្មែររាល់ថ្ងៃគេសិក្សាដោយរបៀបណាទេ ហើយ​របបរាល់​ថ្ងៃ​គេ​កំពុង​លាង​ខួរខ្មែរ​យើង​មិន​អោយ​ដឹងការពិត​ដើម្បីបំរើផលប្រយោជន៍ជាតិណា? ខាងក្រោមជាការពន្យល់របស់ពាក្យ«យួន»។ សោកស្តាយ!
…………………………………………………………………………………………
អត្ថបទនេះត្រូវបានចេញផ្សាយដំបូងជាភាសាវៀតណាមនៅក្នុងសារព័ត៌មាន Talawas ក្នុងសរទរដូវឆ្នាំ២០០៩ ហើយ​និងជា​ភាសា​អង់គ្លេស​នៅក្នុងសារព័ត៌មានភ្នំពេញប៉ុសិ៍្ដនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១០ ។

មានពាក្យដែលធ្លាប់សំដែងថា ”ដើម្បីយល់ពីអ្នកដទៃអ្នកត្រូវយល់ពីខ្លួនឯងជាមុនសិន”។ យើងជឿថា ការយល់​ភាសាខ្មែរ​និងរស់នៅ​ក្នុងប្រទេស​កម្ពុជាជាភាពចាំបាច់ ក៏ប៉ុន្ដែ​ភាពនេះ​មិនទាន់​គ្រប់គ្រាន់​នោះទេ​ក្នុងការបើកចំហ​ព្រលឹង​ខ្មែរអោយ​ទូលំទូលាយ​ចំពោះ​ទៅ​ជនជាតិ​​បរទេស ។ ភាពជាខ្មែរគឺការនិយាយភាសាខ្មែរ ការយល់ដឹង​ពី​វោហាស័ព្ទ​ខ្មែរការ​អោយតំលៃរឿងកំប្លែងខ្មែរ និង​ការចូលចិត្ដ​​តន្ដ្រី​និង​​កំណាព្យខ្មែរ ។ នេះគឺជាអារម្មណ៍ដែលដិតជាប់ជាមួយនឹងប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា ។ ក្នុងនាម​ជាខ្មែរ​មិនគួរ​មាន​ន័យ ស្រដៀងនឹង ប៉ុល ពត នោះទេ ។ សកម្មភាពដែល ប៉ុល ពត បានប្រព្រឹត្ដគឺជាអំពើគួរអោយ ស្អប់ខ្ពើមបំផុត ហើយ​ខុស​ពីចរិត​និងភាព​ជាខ្មែរ ។ ជនជាតិខ្មែរគឺជាអ្នកដែលមានមោទន​ភាព​ចំពោះអារ្យធម៌​ដែល​សម័យអង្គរ​បានបន្សល់​ទុកជា​កេរដំណែល។ អាន ច្រើនទៀតនៃប្រកាសនេះ

ដើម្បីភ្នំពេញស្រស់ប្រិមប្រិយ និងកាន់តែប្រិមប្រិយ

ថ្ងៃមុន​ខ្ញុំ​និយាយពី​​ក្តី​ស្រម៉ៃក្លាយជា​ប្រធាន គ.ជ.ប ដ៏អព្យាក្រឹត និងមហាយុត្តិធម៌​។ ឯថ្ងៃនេះខ្ញុំ​និយាយ​ពី​ក្តីស្រម៉ៃ​មួយទៀត គឺថាបើសិន​ខ្ញុំមាន​វាសនា​បាន​ក្លាយ​​ជា​ទីប្រឹក្សា​ដ៏​ជំនិត​ម្នាក់​របស់​លោក​អភិបាលដ៏ថ្លៃថ្លា ​ដ៏បវរមហាប្រសើរ ដ៏ថ្លៃថ្នូរនោះ ខ្ញុំ​នឹង​ផ្តល់​មតិ​មួយ​ចំនួន​ទៅ​កាន់​ចៅហ្វាយខ្ញុំ​ខ្លះៗ ដើម្បី​ឲ្យភ្នំពេញ​ក្លាយជាទីក្រុង​ដ៏ស្រស់ប្រឹមប្រិយ និង​កាន់តែប្រិមប្រិយ

ក្រៅពី​យុទ្ធិសាស្រ្ត​បណ្តេញ និង​កំចាត់ដ៏មាន​ប្រសិទ្ធភាព​កន្លងមក នូវ​លំនៅស្ថានអ្នកក្រីក្រទាំង​ឡាយដែល​ជា​មេរោគ​ប្រឡាក់ និងជា​​ក្អែល​​ ជាអង្គែរក្រុងនោះ ខ្ញុំ​មាន​យុទ្ធិសាស្រ្ត​ខ្លះៗបន្ថែមទៀតដូចជា៖

  1. កាត់​សំលៀកបំពាក់​ថ្មីៗ ពណ៌បៃតង​​ឬរូបផ្កាចំរុះពណ៌ឲ្យ​ក្មេង​ចាស់អានាថាគ្មានផ្ទះសម្បែង​ អ្នក​សុំទាន ឬរើសអេតចាយ​តាម​ដងផ្លូវ តាមស្តុប ក្រោមស្ពាន ពិសេស​តាម​សួនច្បារទាំង​ឡាយ។ ពេលនោះ​​យើងនឹង​ឃើញ​ធម្មជាតិបៃតង​ហាក់ដួចជា​ចេះដើរ អាច​ចល័ត​ពាសពេញថ្នល់ ឬ​ពេញ​វាលចាក់សម្រាម នឹង​បន្ថែម​សម្រស់​ដល់ទីក្រុង​យើង​បាន​មួយកម្រិតទៀត ហើយ​មនុស្សទាំង​នោះ នឹង​ដឹងគុណដ៏ថ្លៃថ្លា​របស់​លោក​អភិបាលទៀតផង នេះគេហៅថា កែច្នៃហើយ ឆ្លៀតធ្វើទានទៀត។
  2. កាត់​វាំង​ននពណ៌បៃតង​ធំៗ យកទៅគ្របពីលើ​អគារ​ចាស់ៗទាំងឡាយ​នៅ​តាមផ្លូវធំៗ ដូចជាតាមបណ្តោយ​ផ្លូវមុនីវង្ស ​សង្កាត់​ពាណិជ្ជកម្ម​មួយចំនួន តំបន់​ភ្ញៀវ​ទេសចរណ៍​តែង​តែទៅ ។ល។ ដើម្បី​បិទបាំង​ផ្ទះ​បងប្អូន​អ្នកក្រដែល​គ្មាន​លទ្ធភាព​ទិញផ្ទះថ្មី ឬលាភថ្នាំផ្ទះ​ឲ្យស្ទាតដូច​រូបភាពដែល​លោក​ស្រុកស្រែ​ថត​ផ្សាយនោះ គឺពិតជា​អាក្រក់ភ្នែក​ណាស់។ នោះនឹង​ធ្វើឲ្យទីក្រុង​កាន់តែបៃតងខ្ចីទៀត។
  3. ប្តូរភ្លើង​បំភ្លឺពេលយប់តាម​ដងផ្លូវ មកប្រើពន្លឺពណ៌បៃតង ដ៏ស្រទន់​វិញ ដើម្បីធ្វើឲ្យ​រាត្រី​នៅភ្នំពេញ​កាន់តែស្រស់សោភា គួរឲ្យ​ពិចពិលរមិល​មើលដក់ជាប់ហរទ័យ​បងប្អូន​ និង​ភ្ញៀវ​ទេសចរណ៍បន្ថែមទៀត។
  4. ព្រះបរមរាជវាំង វត្តភ្នំ សារមន្ទីជាតិ ។ល។ ដែល​តែងតែ​ងងឹតសូន្យសុងព្រោះគ្មានអគ្គីសនី​ប្រើគ្រប់គ្រាន់នោះ ត្រូវ​ប្តូរអំពូល​ជំនួស​វិញ​ដោយទាន ឬចង្ក្រៀងប្រេង​កាត ដើម្បីឲ្យភ្លឺ​ដូចមាសរាត្រី និង​ដើម្បី​បន្ថែមសម្រស់ឲ្យសមជា​រមណីយដ្ឋាន​ទេសចរណ៍​ពិត​ប្រាកដ ឲ្យ​ភ្ញៀវទេសចរណ៍​ថតរូបបានស្អាត។
  5. ចាក់ប្លង់សេ​ពីលើ​ផ្លូវសំខាន់ៗទាំង​ឡាយ ហើយខាង​លើចាក់ដីធ្វើសួន ដាំផ្កាចំរុះពណ៌ ធ្វើ​ដូចនេះ​ប្រយោជន៍​ជាម្លប់នៅពេលថ្ងៃ​ផង និង​ដើម្បីបិទបាំង​ចរាចរណ៍​ដែលគ្មាន​សណ្តាប់ធ្នាប់ផង។ ពេល​ដែល​ភ្ញៀវទេសចរណ៍ មើលពីលើអគារ ឬពីលើយន្តហោះ នឹង​ឃើញ​តែធម្មជាតិ​បៃតង​ខ្ចី ស្រស់គួរ​ឲ្យ​ចង់​រស់នៅ។

ប៉ុន្មាន​ចំណុច​ខាង​លើនេះខ្ញុំ​ដេកគិតពីរថ្ងៃហើយ បើសិនខ្ញុំ​មាន​ឱកាស និងមានវាសនា​បាន​ក្លាយជា​ទីប្រឹក្សា​ជំនិត​ម្នាក់​របស់​លោក​អភិបាល​ដ៏បវរ​ថ្លៃថ្លាមែននោះ ខ្ញុំនឹង​ប្រថុយ​លើក​គំនិត​ខាង​លើជម្រាបដល់គាត់​មែនហើយ។ តែគួរឲ្យស្តាយ​ សម្តេច​ដ៏ខ្ពស់ខ្ពស់ ដ៏មហិមា ដ៏បរិសុទ្ធ​ នៃយើង​ធ្លាប់បាន​ប្រកាស​រួចហើយ ថា​លោកអភិបាល​របស់ខ្ញុំ​អស់ឱកាស​ការងារ ឬត្រូវ​ចូលនិវត្តន៍​ឆ្នាំ២០១៣ហ្នឹងហើយ គឺបន្ទាប់ពី​ការ​បោះឆ្នោតសភា​តទៅ។ គួរឲ្យស្តាយ គួរឲ្យស្តាយមែន!

គូថខ្យង

មូលហេតុ​ដែលបណ្តាល​ឲ្យ​សម្តេច​​មិន​បានជ្រាប​ឬមិនអើពើពី​សង្គ្រាម​នៅ​សមរភូមិ​បុរីកីឡា

ថ្វីត្បិត​តែ​សង្គ្រាម​នៅសមរភូមិ​ទិស​ខាងជើង (ខាងជើងភូមិគ្រិះ​សម្តេច) ដែលក្តៅគគុក​អស់​មួយព្រឹកធំនៅ​តំបន់បុរីកីឡា​ត្រូវ​​ស្ងប់ស្ងាត់​មែន​ហើយ តែគេ​នៅឃើញ​​សល់​ផេះផង់​នឹង​ផ្សែង​ហុយៗ ដែលបញ្ជាក់​បាន​ថា វានៅថ្មីៗនៅឡើយ។

រឿង​បុរីកីឡា​ដែល​ត្រូវ​បាន​មហាជនទាំង​ក្នុង​បណ្តាញ​សង្គម​ តាម​តូបកាហ្វេ តូបកាសែត និង​នៅ​តាម​ថ្នល់​នានាបាន​​ជជែក​ និង​និយាយ​ទាំង​ក្តៅ​ស្លឹក​ត្រចៀក​នៅឡើយនោះ នៅមិន​ទាន់​បាន​ជ្រាប​ដល់​សម្តេច​ដ៏បរវ មហាប្រសើរ និង​លោកជំទាវ​ដ៏និយម​ក្រហមនៅឡើយ​ទេ។ គេ​អាចជឿ​បាន ព្រោះ​ពុំមាន​ការ​ផ្សាយ​បន្តផ្ទាល់ ឬចាក់​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ កាសែត​នានានៅឡើយ នូវ​សន្ទរកថា​ឬចំណាប់​អារម្មណ៍​របស់​លោកទាំង​ទ្វេរហា។

ខ្ញុំ​អាច​ទាញ​យក​​មូល​ហេតុ​មួយ​ចំនួន​ខ្លះៗ​ដែល​ជា​ហេតុផល​ដែល​សម្តេច​មិនទាន់​បានជ្រាប​ ឬជ្រាប​ហើយ​តែមិន​អើពើពី​សង្គ្រាម​នេះ​ដូចជា៖

  1. ប្រហែល​សម្តេច​ចាត់ទុក​ថា​វា​គ្រាន់តែជា​ ឧប្បត្តហេតុផ្ទុះអាវុធធុនស្រាល ព្រោះ​ភាគីទាំង​សងខាងប្រើ​តែមាត់ជេរ ភ្នែកយំ ដៃរង ដំបង ខែល ដុំថ្ម និង​​សំបក​ដបនៅឡើយ ដែល​មិន​ចាំបាច់លោក​ធ្វើជាភ្ញាក់ផ្អើល​ឲ្យរឿង​តូច​ខ្លាយជាធំនោះទេ។
  2. សម្តេច​និងមន្រ្តី​ជាន់ខ្ពស់​ជាច្រើនទៀត ជាប់បេសកកម្ម​ដង្ហែព្រះមហាក្សត្រ​យាង​ទៅចែក​អំណោយ​ដល់​បងប្អូន​ជនជាតិ​ឯឥសាន​ប្រទេស។
  3. អា​ចសម្តេច​មិន​បានជ្រាប ព្រោះ​មន្រ្តី​ចារកម្មជាប់ធ្វើ​បុណ្យ​សពលោកនាយ​ឧត្តម​សេនីយ៍​ផ្នែក​ចារកម្ម  លោក​ឧត្តម​សេនីយ៍ម៉ុល រឿប ​ដែល​ទើបបូជាព្រឹកមិញ​ ដែល​ឮសូរ​ថាគ្រាន់​តែចំណាយ​ថ្លៃកាហ្វេបម្រើភ្ញៀវ​អស់ជាង​៦០០០ដុល្លាឯណោះ (ព័ត៌មាន​តាមខ្យល់រាយការណ៍ថា៖ កាហ្វេលេខ១ មួយគីឡូ១០០ដុល្លា)។
  4. លោកអភិបាល​ដ៏ឧត្តុងឧត្តម​មិន​បាន​រាយការណ៍ ព្រោះជាប់ចាត់ចែង​ឲ្យ​ពួកអាដែង​ដឹកបង្គន់យក​ទៅ​ដាក់ផ្ទះបុណ្យសព​នាយឧត្តមសេនីយ​ខាងលើ ព្រោះភ្ញៀវ​ច្រើនពេក រកកន្លែងនោមជុះអត់បាន (ព័ត៌មាន​មិនច្បាស់ការណ៍ប៉ុណ្នោះ)។
  5. ទូរទស្សន៍​ក្នុងស្រុក៩ប៉ុស្ត៍ កាសែត​ក្នុងស្រុក រួមទាំង​​វិទ្យុមួយចំនួន​ដែល​សម្តេច​ធ្លាប់ស្តាប់ ជាប់ផ្សាយផលិតផល​ពាណិជ្ជកម្ម រឿងគ្រោះថ្នាក់​ចរាចរណ៍​ បទល្មើសរំលោភ ចោរកម្មលួចស្បែកជើង ទាក់ឆ្កែ។ល។ និង​កម្មវិធីកម្សាន្តសប្បាយ​ផ្សេងទៀត ​ច្រើន​ដល់អស់ម៉ោង និងទំព័រផ្សាយ។
  6. ប្រជាពលរដ្ឋទាំង​នោះ ពេល​បាតុកម្ម​ជាលើកទី២ ត្រូវ​បាន​គេ​ចាប់បោះ បញ្ចូលឡាន យកទៅ​ញាត់គុកខ្លះ យកទៅ​ស្ពឺវិញខ្លះ ភ្លាមៗដែល​ធ្វើ​ឲ្យអ្នកយកព័ត៌មាន​ទៅ​ថត និងសរសេរមិនទាន់។
  7. វាអាច​ជា ការអនុវត្តិ​​យុទ្ធសាស្រ្ត​បិទទ្វារវ៉ៃឆ្កែ ឬ​វ៉ៃមាន់គម្រាម​ស្វារ​ដ៏ទៃទៀត​ដែល​ចិញ្ចឹមចិត្ត​ទម្លាក់សម្តេច។
  8. ….

ខាងលើ​នេះគ្រាន់តែ​ជា​ការស្មានមិនផ្លូវការ​ពីគូថខ្យងខ្ញុំប៉ុណ្នោះ ឯហេតុផលដ៏ទៃទៀត​ដែលខ្ញុំ​មិនបានដឹង ឬទើបនឹងដឹងពីការ​ស្មាន​របស់បងប្អូន​ ខ្ញុំ​នឹង​សរសេរ​បន្ថែម​​តាមក្រោយទុកជាសមតិកម្ម។

គូថខ្យង

សម្តេចពិតជាឈឺចិត្តមិនខាន

រៀនគិតផ្លូវល្អបន្តិចមើល៍!

ខ្ញុំចាំបានថា កាលពីព្រឹត្តិការណ៍កោះពេជ្រ និង​ក្រោយរំលងមួយថ្ងៃ សម្តេចយើងបានចេញ​សេចក្តីថ្លែងការណ៍​ដ៏បន្ទាន់មួយ​។ លោកអាន​បណ្តើរ​រលីងរលោងទឹកភ្នែកបណ្តើរ។ ឯថ្ងៃគោរពវិញាណខន្ខ​នៅ​ឯក្បាលស្ពាន​ទៀតសោត សម្តេចតេជោលោក​ទប់ទឹកភ្នែកមិនបាន ក៏ហូរ​ចុះ​គំហុក។ តាមរយៈកញ្ចក់ទូរទស្សន៍គេឃើញសម្តេច ​និងលោកជំទាវកិត-បណ្ឌិតដ៏និយមក្រហម យូរៗម្តងឃើញលោកទាំងទ្វេរហា​យក​កូនកន្សែងមួយជូនទឹកភ្នែក​ដ៏​មានតម្លៃដូចដុំពេជ្រផងដែរ។ ខ្ញុំធ្លាប់ឮមិត្តខ្ញុំម្នាក់ពោលថា “លោកសមជាឪពុកដ៏ល្អម្នាក់”

ត្បិតបើ​សមរភូមិ​បឹងកក់ និងបុរីកីឡារលត់ទៅមែនហើយ តែគេឃើញឡានទឹកនៅចាំបាញ់​មិនទាន់ទៅណាឆ្ងាយទេ។ សម្តេចឯណោះ​ក៏មិន​ប្រាកដ​ថាលោក​មិនដឹងដែរ តែពេលខ្លះលោករវល់​ ទើបមិន​បាន​ចេញសេចក្តីថ្លែងការណ៍អី​ឲ្យបន្ទាន់ទៀត។ តែក៏ប្រហែលលោក​សំងំ​ក្នុង​បន្ទប់ទឹកអង្គុយពូតទឹកភ្នែកក៏ថាបាន ឬក៏កំពុង​តែយកប្រេង​ខ្យល់ប្រេងកាឡា​អង្គុយរិតទ្រូងទៀត​ ក៏គួរឲ្យជឿ។ ឪពុកឯណា​មិនឈឺចិត្ត​ពេល​ឃើញ​​គេវ៉ៃ គេខោកក្បាលកូន​ខ្លួន​នោះ។ ម្តាយឯណា​មិន​ប្រេះទ្រូងពេល​ដែលកូន​ស្រែកដង្ហោយហៅ​រកជំនួយ​នោះ។

ខ្ញុំអសមត្ថភាព មិនអាច​សុំសំភាស៍ដោយផ្ទាល់ជាមួយ​សម្តេចនិងលោកជំទាវ​បាន។ កុំអី​​មុខជាបាន​ខ្សែរអាត់សម្លេង​ឬ​វីដេអូ​ឲ្យ​បងប្អូន​មើល​មិនខាន ហើយ​ក៏ដើម្បី​ទុក​គាំទ្រប៉ុន្មានឃ្លាខាង​លើ​ដែល​​ខ្ញុំ​បាន​សរសេរនោះដែរ។

ចូរចាំក្នុងចិត្តណាបងប្អូន! មានតែសម្តេចទេដែល​នៅ​ក្បែរបងប្អូន​ជានិច្ចនិរន្ត។ លោកគឺជាឪពុក​ដ៏មហិមា ជាម្តាយ​ដ៏មានព្រហ្មវិហារធម៌​ម្នាក់។

ផឹកហើយនោមចោល

រកឃើញហ្វូងផ្កាដ៏ស្រស់ប្រិមប្រិយ​របស់អាណាចក្រលោក​អភិបាលហើយ

កាល​ពីអត្ថបទមុនមួយ​ ខ្ញុំ​មានចម្ងល់ថា តើ “ទីក្រុង​ដ៏ស្រស់ប្រិមប្រិយ” របស់​លោក​អភិបាល​ដ៏អស្ចារ្យនៃយើង បានព្យួរ​រណេងរណោង​ពីរបីកន្លែងនោះ​តើលោកចង់សំដៅលើអ្វីទៅ?

ម្សិលមិញនេះឃើញ​បងៗប៉ូលីស ប៉េអឹម​ និងប្រជាពលរដ្ឋបុរីកីឡា កាប់ចាក់ គប់ដប គប់ដុំថ្ម បាញ់ផ្សែងបង្ហូទឹកភ្នែកស្អីនោះ បាន​បណ្តាល​ឲ្យមាន​ឈាម​ហូរ​ និងកក្រើក​តំបន់នោះយ៉ាងខ្លាំង។ ឈាម​ក្រហមច្រាល​ហូរស្រស់ៗទាំងនោះ ហើយពន្លឺភ្លើងឆេះដ៏​ផូផង់ ពិតជាស្រស់​បំព្រង​​ដូច​​ហ្វូងផ្កា​កូលាប​ដ៏ឆ្អិនឆ្អៅ ដូច​សួនច្បារពណ៌ក្រហមដ៏​ស្រស់ប្រិមប្រិយមែនហើយ។

ទីក្រុងយើងស្រស់ប្រិមប្រិយមែនទេ?