ក្រោយឆ្កួត៣ថ្ងៃ

ក្រោយ​សេចក្តីឆ្កួតលីលាបីថ្ងៃរបស់ខ្ញុំ ដែល​ខ្លួន​ជា​ខ្មែរសុទ្ធ​បែរជាបិទទ្វារ​លេង​រកស៊ី​ដែរ។ បើ​ទោះបី​ជា​មិន​បិទ ក៏​គ្មាន​មនុស្សម្នា ភ្ញៀវ​ចូល​មក​រក​អីដែរ។ បិទទ្វារ​ក៏បិទចុះ តែយប់មិញ​នេះ​១៣ថូ​៦នាក់ ជោគជាំ​ពេញខ្លួន​អបអរ​នឹង​​ពិធី​ចូលឆ្នាំចិន​យួន​នឹង​គេទៀត។ មិត្តខ្ញុំ​និយាយថា​ ឆ្នាំនេះឆ្នាំនាគទឹក ទាល់​តែ​ផឹក​សែនអញ្ចឹងទើប​រកស៊ី​បាន​។

គិត​សព្វទៅ ស្រុកខ្មែរ​យើង​​ពិតជា​ទូលំទូលាយណាស់។ ៣ថ្ងៃត្រឹមម្សិលមិញ​​ពិសោធឲ្យឃើញថា ​ចិន យួន ស្រុកខ្មែរ​ក្រែលណាស់មែន​ហើយ ហើយមនុស្សឆ្កួតដូចជាខ្ញុំ ក៏មានមិនតិចដែរ។ តែនេះក៏បង្ហាញឲ្យឃើញថា ស្រុកយើងមានសន្តិភាព​វប្បធម៌ និងពូជសាសន៍ ទើប​អាច​សប្បាយ​ដូចម្សិលមិញ​អញ្ចឹង។

ប្រវត្តិសាស្រ្ត​ដែល​មិន​បាន​កើតឡើង​នៅកម្ពុជា​ និង​សេចក្តីល្ងង់របស់ខ្ញុំ

  1. គួរ​ឲ្យអស្ចារ្យដែរ ដែល​ខ្មែរក្រហម​ប្រើពេល​ជាង​ប្រាំឆ្នាំទើប​វាយ​ឈ្នះរបបលុនណុលដែលមាន​អាមេរិក​គាំទ្រទៀតផង តែ​រណសិរ្យ​២ធ្នូ​ ប្រើ​ពេល​តែ​​១ខែ៦ថ្ងៃក៏​វាយបែករបប​ខ្មែរក្រហមវិញនៅថ្ងៃ​៧មករា​។ វាគួរ​តែ​ប្រើពេលយូរ​ជាង​នេះ។ ​ហាក់​ដូចជា​គេ​រៀប​គម្រោង​ល្អិតល្អន់​មុន​២ធ្នូទៅទៀត។
    ​តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ ខ្ញុំភ្លេចគិតថា​ វៀតណាម ធ្លាប់ច្បាំង​ឈ្នះអាមេរិក។
  2. បើ​លោក​សមរង្សី​ក្លាហាន​ហ៊ាន​​ចូលគុក ដូច​លោក​ទៅ​ដកបង្គោល​ព្រំដែន​ ម្ល៉េះសម​មាន​​ព្រឹត្តិការណ៍​មហាជន​​​ផ្ទុះ​​នៅ​កណ្តាល​ក្រុងភ្នំពេញ​មិនខាន​។
    តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ គាត់ម្តេច​នឹង​គិត​ដូចខ្ញុំទៅ។
  3. ថា​ក្រុម​អស់លោក​នៅ​បក្សប្រឆាំង​ទាំង​អំបាលម៉ាន មានលោក​សមរង្សី លោកកឹមសុខា​។ល។ ស្អប់លោកហ៊ុនសែន ក៏ដូច​មិនត្រូវ! ខ្ញុំថាពួកគាត់ច្រណែនលោកហ៊ុនសែន ដូចជា​ត្រូវ​ជាង។
    តែនេះគ្រាន់​តែ​ជា​សេចក្តីល្ងង់​នៃការគិត​របស់ខ្ញុំ​ប៉ុណ្នោះ ពួកគាត់ម្តេច​នឹងគិត​ដូចខ្ញុំទៅ។
  4. បើ​លោកប៉ែនសុវណ្ណ​ ជាមេគ្រោះពិតមែន ម្ល៉េះ​មិនសម​យួនយកទៅដាក់គុកនៅហាណូយ​ដល់ទៅ​១០ឆ្នាំ៥២ថ្ងៃនោះទេ គាត់​ប្រហែល​ត្រូវ​គេ​សម្លាប់​ដោយវិធី​ណាមួយ​មិនខានឡើយ គាត់​ម្តេច​នឹងមាន​វាសនា​ចូលរួម​ជាមួយ​លោក​កឹម​ សុខា​​នៅថ្ងៃនេះ​ទៅ!
    តែនេះគ្រាន់​តែ​​ជា​សេចក្តី​​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ យួន​ម្តេច​នឹង​គិត​ដូចខ្ញុំទៅ។
  5. បើលោក​កឹមសុខា លោក​ខឹមវាសនា។ល។ យល់​ពី​ច្បាប់​ និង​ប្រព័ន្ធរាប់សន្លឹកឆ្នោត​នៅ​កម្ពុជា ម្ល៉េះ​សម​គាត់មិន​បង្កើតគណបក្ស​អត់​បាន​ការ​របស់គាត់ដើម្បីបំបែកសម្លេងប្រឆាំង​នោះទេ គាត់​ប្រហែលជ្រើស​រើសផ្លូវ​ដូច​លោក​ ម៉មសុណង់ដូ​  គឺ​ស្ទង់សម្លេងឆ្នោត​តាម​រយៈ​យកស្នាម​មេដៃពី​ប្រជាជន​ដែល​ចូលរួម«​សមាគម​អ្នកប្រជាធិបតេយ្យ​»របស់​គាត់ឲ្យគ្រប់មួយ​លាន​នាក់​ជាមុនសិន។
    តែនេះគ្រាន់​តែ​ជា​សេចក្តីល្ងង់​នៃការគិត​របស់ខ្ញុំ​ប៉ុណ្នោះ ពួកគាត់ម្តេច​នឹងគិត​ដូចខ្ញុំ និង​លោកម៉ងសុណង់ដូទៅ។
  6. បើកម្ពុជា​មានព្រឹត្តិការណ៍​និស្សិត​ដុតខ្លួន ដូច​នៅទុយនេស៊ី ម្ល៉េះ​ប្រហែល​អាច​មាន​ចលនា​បិដវត្តន៍​ណាមួយ​បាន​កើត​ឡើង​ដែរមិនខាន។
    តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ ខ្ញុំភ្លេចគិតថាកម្ពុជា​ម្តេច​នឹង​​មាន​អ្នកក្លាហាន​ដូច​នេះ​បានទៅ​! ហើយ​កម្ពុជា​គឺកម្ពុជា​ មិនមែន​ទុយនេស៊ីទេ ប្រយ័ត្ន​សម្តេចបិទទ្វារវ៉ៃឆ្កែ។
  7. បើ​បងប្អូន​ខ្មែរ​ឯបរទេស​ ដែល​មាន​លុយ​​ល្មមគ្រប់គ្រាន់​ អាច​វិលចូលស្រុកវិញបាន រកស៊ី និង​បង្កើត​ការងារឲ្យ​បាន​ច្រើន​នៅក្នុង​ស្រុក ក៏ប្រហែល​អាច​កាត់បន្ថយ​ចំណាកស្រុកយ៉ាង​គំហុក​​របស់​ប្រជា​ពលរដ្ឋ​ដូចសព្វថ្ងៃនេះ​បាន​ច្រើន​។ តែនេះគ្រាន់​តែ​​ជាសេចក្តី​ល្ងង់​នៃការគិតរបស់ខ្ញុំ​ប៉ុណ្នោះ  ពួកគាត់​ប្រហែល​គិត​ថា«កម្ពុជា​មិន​ទាន់មាន​សុវត្ថិភាពចំពោះលុយ​របស់ពួកគាត់ទេ» មើលទៅ។
  8. បើ​រដ្ឋាភិបាល​របស់​សម្តេច អា​ចដោះស្រាយបញ្ហាចតុកោណរបស់ខ្ញុំបាន មានព្រៃឈើនិងធនធានធម្មជាតិ​ ជម្លោះដីធ្លី អនានិគមយួន អំពើពុករលួយ បាន ម្ល៉េះខ្ញុំ​ប្រហែល​ត្រូវបោះឆ្នោតជូន​សម្តេចតាំង​ពី​អណត្តិទី១មកម៉្លេះ។ តែ​ប្រហែលសម្តេច​មិន​អាច​ដោះស្រាយជាមួយ​ក្រុមឧកញ៉ា​ និងមិត្តអមតៈវៀតណាម​ របស់សម្តេចបាន។

គូទខ្យង

មិនយល់បំណងលោកខឹមវាសនា ប្រធានបក្សLDP

នេះជាមតិរបស់ខ្ញុំក្នុង​ប្លុកលោកខឹមវាសនា ដែលនៅមិនទាន់សម្របសម្រួលឲ្យ​បង្ហាញនៅឡើយ ក្នុងប្រកាស «សំរង់គំនិតគោល របស់LDP»

ខ្ញុំមិនយល់ទាល់តែសោះថា លោកខឹមវាសនា លោកបើកគណបក្សចូលរួមបោះឆ្នោតធ្វើអី។ តើលោក​ពិតជាមិន​យល់ពី​របៀបរាប់​សន្លឹកឆ្នោតរបស់កម្ពុជាមែនឬ? តើលោកសង្ឃឹមថាមានពលរដ្ឋប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់ បោះឲ្យលោកនោះ? ដ៏រាបណា​ប្រព័ន្ធរាប់សន្លឹកឆ្នោតនៅតែមិន​ប្តូរ គណបក្សដែលបង្កើតថ្មីគ្រាន់តែ​ជួយ​បំបែកសម្លេងប្រឆាំង​យកទៅជូន​ គណបក្ស​​កាន់អំណាចប៉ុណ្នោះ។

ក្នុងប្រពន្ធរាប់សន្លឹកឆ្នោត គណបក្សដែលបានសម្លេងតិចមិន​គ្រប់មួយកៅអី គេនឹង​បង្វិល​សម្លេង​នោះទៅបង្គ្រប់​ជាមួយបក្ស​ដែល​បាន​កៅអីច្រើនជាងគេក្នុងមណ្ឌលនោះ ដែលភាគច្រើនគឺគណបក្សប្រជាជន។ ដូច្នេះ​ការដែលបក្សលោក និងបក្ស​តូចតាច​ដ៏ទៃ​ទៀត ទោះ​មិន​ជាអាយ៉ងរបស់បក្សកាន់អំណាច ក៏ហាក់​ជួយចែក​និង​បំបែក​សម្លេងប្រឆាំង​ ហើយ​លើក​ប្រគេន​បក្ស​កាន់​អំណាចដូចតែគ្នាហ្នឹង! ខ្ញុំមិនជឿថាលោកមិនយល់!!!!

តើការគិត និងយល់ដឹងពីរបៀបរាប់សន្លឹកឆ្នោត​របស់ខ្ញុំ​ខាងលើត្រឹម​ត្រូវ​ដែរឬទេ?

តើអ្នកនិពន្ធ​ចម្រៀងខ្មែរ​បច្ចុប្បន្នអស់ក្បាច់ហើយឬនៅ ​ក្រៅពីស្នេហាប្តូរអាច៍គ្នា​ស៊ី ប្តូរ​នោម​គ្នា​ផឹក​នោះ?​

១- ដំបូង ខ្ញុំ​សុំទោស​ដល់បណ្តាអ្នកនិពន្ធ អ្នកគាំទ្រអ្នកនិពន្ធ អ្នកចម្រៀង អ្នកគាំទ្រអ្នកចម្រៀង និងអ្នក​ពាក់ព័ន្ធ​​ទាំង​អស់ផងដែលខ្ញុំ​ដាក់​ចំណង​ជើង​​អត្ថបទនេះរាង​ចាស់ដៃបន្តិច។ ខ្ញុំ​គ្មានចេតនា​នឹង​មើលងាយមើលថោកអ្នកទាំងឡាយ​ខាងលើនោះ​ទេ “ព្រោះយើង​ជា​ខ្មែរ​ដូចគ្នា” ហើយ​ខ្ញុំ​ដឹង​ថា​អ្នកទាំង​អស់​ដែល​ចង់មាន​មតិ​ នឹង​ប្រើពាក្យនេះ​​។ ចំពោះ​ចំណងជើង​អត្ថបទ​អាក្រក់​ស្តាប់​បែបនះ​ គ្រាន់​តែជា​ក្បួន​ទីផ្សារ (Marketing) ​របស់ខ្ញុំ​ ដើម្បី​ទាក់ទាញ​ឲ្យអស់​លោក​មក​អានប្រកាសនេះប៉ុណ្នោះ ព្រោះសូម្បី​តែខ្ញុំផ្ទាល់​​ក៏ឃើញ​ចំណង​ជើង​អត្ថបទ​​​នេះ​ហើយ​ ភ្ញាក់ផ្អើល​ និង​ឈឺចិត្ត ឈឺខួរ​ខ្លះដែរ។

២- ម្តាយខ្ញុំ​បង្រៀនថា បើ​គេ​ស្តី​ឲ្យកូន បន្ទោសកូន ក្នុង​ន័យ​ស្ថាបនា ក្នុង​ន័យ​ឲ្យកូន​កែកំហុស ក្នុង​ន័យ​ឲ្យ​កូន​ចម្រើន ទោះ​ជា​ពាក្យ​ប្រមាថ​ដៀល​ច្រាស់ឆ្អេះ​កូន យ៉ាង​ណា​ក៏ដោយ កូន​មិនត្រូវ​ប្រើ​សេចក្តីក្រោធ​តប​ដោយកាយវិការ (វាយ) ឬតបដោយវាចារ​(ជេរ) ដែល​នឹងធ្វើឲ្យខាត​ប្រយោជន៍​ទៅ​គេ​វិញ​ជា​ដាច់ខាត​។ បើកូន​ពិត​ជា​ខឹង​គេមែន កូន​ត្រូវ​ខឹង​ដោយ​សេចក្តីពិចារណា ពិចារ​ណាថាម៉េច បើ​គេ​ជេរ​ថា “អាថោក” ​កូនត្រូវ​សួរខ្លួនឯង​ថា “តើ​អាត្មា​អញថោកមែនឬ ហើយ​ថោកត្រង់ណា? បើគេ​ជេរថា “អាមនុស្សគ្មានគំនិត” កូន​ត្រូវ​សួរខ្លួនឯងថា “តើអត្មា​អញគ្មាន​គំនិតមែនឬ ឬ​អន់​ត្រង់​ណា?” ។ល។ កូន​ត្រូវ​ចេះ​រៀនសួរ​ខ្លួនឯង ​រៀនឆ្លើយខ្លួនឯង ហើយ​តបទៅ​គេវិញ​ដោយ​​ការ​កែប្រែ​ខ្លួនឯង នោះកូន​នឹង​ចម្រើន ចៀសវាង​គេ​ជេរ​ គេ​ស្តី​ឲ្យ​ច្រំដែលៗ។

៣-ប្រធាន​បទ​ដែលខ្ញុំ​នឹងលើក​យក​មក​បរិយាយ​ថ្ងៃនេះគឺ “ចម្រៀងខ្មែរ​សម័យ​បច្ចុប្បន្ន”។ នេះទើប​ជា​ចំណង​ជើង​អត្ថបទពិត​ដែលខ្ញុំ​ចង់​សរសេរ។ អាន ច្រើនទៀតនៃប្រកាសនេះ

«យួន»

ចម្លងពី៖ ខ្មែរសុវណ្ណភូមិ

សំគាល់៖ មានខ្មែរមួយចំនួនមិនហ៊ានប្រើពាក្យ«យួន» ហៅជនជាតិ​វៀតណាម​សព្វថ្ងៃនេះ​ទេដោយ​គេគិតថា​ជា​ពាក្យ​ប្រកាន់​ពូជសាសន៍​ជាពិសេសក្រុមរណបយួនគឺបក្សប្រជាជនរបស់ ហ៊ុន សែន ហើយ​ជានិច្ច​ជាកាល​គេប្រើប្រាស់​ពាក្យនេះ​សម្រាប់​ដាក់ទោស​ក្រុមអ្នក​ប្រជាធិប្បតេយ្យទៀតៀង។តាមពិតពាក្យនេះខ្ញុំបានលឺនិងប្រើតាំងពីតូចនិងគ្រួសារ ញាតិមិត្ត ប្រជាជន​ក្នុងភូមិ គេ​ប្រើតែ​ពាក្យ«យួន» មិនដែលវៀតណាមទេ។ តាមសិលាចារិក និងកំណត់ហេតុជួ តាខ្វាន់ បាន​បញ្ជាក់​ថាខ្មែរ​បានប្រើ​ពាក្យ​«យួន»តាំង​ពីសម័យ​អង្គរមកម្លេះ។

ខ្ញុំមានអារម្មណ៍សែនសោកស្តាយដែលកូនខ្មែរខ្លះជាពិសេសថ្ងៃនេះបានចោទសំនួរថាមានពាក្យ«យួន»មកពីណា? យួនមាន​ប្រទេស​នៅ​ឯណា? ។ល។និង។ល។ខ្ញុំមិនដឹងថាកូនខ្មែររាល់ថ្ងៃគេសិក្សាដោយរបៀបណាទេ ហើយ​របបរាល់​ថ្ងៃ​គេ​កំពុង​លាង​ខួរខ្មែរ​យើង​មិន​អោយ​ដឹងការពិត​ដើម្បីបំរើផលប្រយោជន៍ជាតិណា? ខាងក្រោមជាការពន្យល់របស់ពាក្យ«យួន»។ សោកស្តាយ!
…………………………………………………………………………………………
អត្ថបទនេះត្រូវបានចេញផ្សាយដំបូងជាភាសាវៀតណាមនៅក្នុងសារព័ត៌មាន Talawas ក្នុងសរទរដូវឆ្នាំ២០០៩ ហើយ​និងជា​ភាសា​អង់គ្លេស​នៅក្នុងសារព័ត៌មានភ្នំពេញប៉ុសិ៍្ដនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១០ ។

មានពាក្យដែលធ្លាប់សំដែងថា ”ដើម្បីយល់ពីអ្នកដទៃអ្នកត្រូវយល់ពីខ្លួនឯងជាមុនសិន”។ យើងជឿថា ការយល់​ភាសាខ្មែរ​និងរស់នៅ​ក្នុងប្រទេស​កម្ពុជាជាភាពចាំបាច់ ក៏ប៉ុន្ដែ​ភាពនេះ​មិនទាន់​គ្រប់គ្រាន់​នោះទេ​ក្នុងការបើកចំហ​ព្រលឹង​ខ្មែរអោយ​ទូលំទូលាយ​ចំពោះ​ទៅ​ជនជាតិ​​បរទេស ។ ភាពជាខ្មែរគឺការនិយាយភាសាខ្មែរ ការយល់ដឹង​ពី​វោហាស័ព្ទ​ខ្មែរការ​អោយតំលៃរឿងកំប្លែងខ្មែរ និង​ការចូលចិត្ដ​​តន្ដ្រី​និង​​កំណាព្យខ្មែរ ។ នេះគឺជាអារម្មណ៍ដែលដិតជាប់ជាមួយនឹងប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា ។ ក្នុងនាម​ជាខ្មែរ​មិនគួរ​មាន​ន័យ ស្រដៀងនឹង ប៉ុល ពត នោះទេ ។ សកម្មភាពដែល ប៉ុល ពត បានប្រព្រឹត្ដគឺជាអំពើគួរអោយ ស្អប់ខ្ពើមបំផុត ហើយ​ខុស​ពីចរិត​និងភាព​ជាខ្មែរ ។ ជនជាតិខ្មែរគឺជាអ្នកដែលមានមោទន​ភាព​ចំពោះអារ្យធម៌​ដែល​សម័យអង្គរ​បានបន្សល់​ទុកជា​កេរដំណែល។ អាន ច្រើនទៀតនៃប្រកាសនេះ

ទម្លាប់បញ្ច្រាស់មួយ​​

ក្នុង​ការងារស៊ីវិល នៅពេល​ដែល​យើងសួរគេត្រង់ៗថា “អ្នក​ទទួល​បាន​ប្រាក់ខែប៉ុន្មានដែរ?” វា​អាច​​​បង្កើត​ឲ្យមាន​ការ​ទើស​ទាល់​មួយ​បាន។ សម្រាប់អ្នក​យល់សាច់ការ​ ឬ​ដើរក្នុង​សង្គ្មម​បាន​ច្រើនឆ្នាំ គេយល់ និងមិនទម្លាប់សួរប្រាក់ខែអ្នកដ៏ទៃ ឬមិត្តភក្តិខ្លួន​ដោយ​ត្រង់​បែប​នេះទេ ហើយ​សម្រាប់​អ្នកឆ្លាត​ក៏គេ​មិន​ទម្លាប់ឆ្លើយ​ត្រង់ៗ​ទៅកាន់អ្នកដែរ ចូរចាំទុកចុះ។ ដើម្បី​ចង់​ដឹង​ប្រាក់ចំណូល​របស់នរណាម្នាក់ គេមានវិធី​សាស្រ្តច្បិចសួរដោយប្រយោលផ្សេងៗ​ទៅ​តាមវិធី​សាស្រ្ត​រៀងខ្លួន។

ខ្ញុំ​នឹង​មិនលើកចំណុច​នេះមក​​ស្រាយ​ចំណោទនេះទេ អ្វីដែលខ្ញុំ​នឹង​លើក​ជាចម្ងល់នោះ គឺសម្រាប់អ្នក​ធ្វើការ​រាជការ មានមន្រ្តី​ប៉ូលីស កាំកុងត្រូល គយ សុខាភិបាល ​ឬមុខដំណែង​ក្នុង​ប្រធានមន្ទី​ផ្សេងៗ​ជាដើម​នោះ គេ​ក៏​មិនដែល​សួរត្រង់ថា​ “តើអ្នក​ទទួលបាន​ប្រាក់ខែ​ប៉ុន្មាន​?” ដែរ តែអ្វី​ដែល​គេ​តែងតែឮនោះគឺ “តើតំណែងនោះ អ្នក​រកក្រៅ​បានទេ?”“ចំកន្លែងខ្លាញ់ទេ?” “ឆ្លៀត​រកការ​ងារ​ក្រៅ​បានទេ?” ជាដើម។

តើ​នរណាអាចស្រាយ​​ចម្ងល់ខ្ញុំបាន ហេតុអ្វីស្រុកខ្មែរគេតែង​សួរសំណួរ​បញ្ច្រាស់ទាំងនោះទៅ​កាន់​មន្រ្តីរាជការ?

គូថខ្យង

ស្រុកខ្មែរ​នឹង​មាន​រដូវបោះឆ្នោត​ប្រាំទៅដប់​ដង​ក្នុង​មួយឆ្នាំ

វា​គ្រាន់​តែ​ជា​ការ​ស្រមើស្រម៉ៃ​របស់​គូថខ្យង​ប៉ុណ្នោះ ព្រោះ​ក្តីស្រម៉ៃនេះ​វានៅជិតជាង​តំណែង​នាយក អស់រដ្ឋ​មន្រ្តី ហើយខ្ញុំ​ម៉េច​នឹង​ហ៊ាន​ប្រជែង​​តំណែង​របស់​សម្តេច​ដ៏ឧត្តុងឧត្តម ដ៏មហិមា ដ៏បវរ ដ៏បរិសុទ្ធ ដ៏មហស្ចារ្យបានទៅ!។

បើសិន​ខ្ញុំ​មាន​វាសនា​​បានធ្វើ​ជាប្រធាន​ គ.ជ.ប ដ៏មហាឯករាជ្យ មហាអព្យាក្រឹត​ មហា​ប្រសើរមែននោះ ខ្ញុំ​នឹង​ស្នើរសភា​កែច្បាប់បោះឆ្នោត​តំណាង​រាស្រ្ត​ពីប្រាំឆ្នាំម្តង មកមួយឆ្នាំប្រាំដងវិញ ហើយបោះ​ឃុំ​សង្កាត់​ក៏ដូចគ្នា ដោយធ្វើ​ចន្លោះ​ការ​បោះឆ្នោតតំណាង​រាស្រ្ត​។

មានន័យ​ថា​ក្នុង​មួយឆ្នាំ​បងប្អូន​ជា​ប្រជានុរាស្រ្តក្រីក្រ អាច​ទទួលបាន​សារុង​ថ្មីៗពី​ប្រាំទៅដប់សម្រាប់ ប៊ីចេញ​អាជីណូមូតុ ឬវែកទ្រខ្ទះប្រាំទៅ​ដប់​ស្បោង ស្បែកជើងផ្ទាត់ប្រាំ ទៅដប់គូ មីកញ្ចប់ប្រាំទៅដប់កេះ អង្ករប្រាំទៅដប់បាវ នៅមាន​ត្រីងៀត ត្រីឆ្អើរ ត្រីខ​រូបស្រី​បីនាក់ ម៉ុងភួយ​គុណនឹងប្រាំ ឬនឹងដប់ដូចគ្នា ហើយ​នៅមាន​ផ្លូវ​ក្រាលគ្រួសក្រហម​ពេញមួយឆ្នាំ ប្រឡាយស្តារាល់​ខែ ។ល។

តើប៉ុណ្នឹងគ្រប់គ្រាន់សម្រាប់ជីវភាពហើយឬនៅ​បង​ប្អូន? បើមិនគ្រប់ចាំ​ខ្ញុំ​ដេកគិតស្រម៉ៃ​រកគន្លិះថ្មីៗ​បន្ថែម​ទៀត។

គូថខ្យង

​​​​             

រូបភាព www.voiceofkhmer.wordress.com

យក១ប្រៀប០​ លើកទឹកចិត្តខ្លួនឯង

រៀនគិតផ្លូវល្អបន្តិចមើល៍!

ត្បិតបើស្រុក​យើង​ សង្គមយើង​ យ៉ាប់យឺន​ភ្នែកបន្តិចមែនហើយ តែបើ​យើង​សម្លឹងថយក្រោយបន្តិច តែត្រឹម​ជាង​៣០ឆ្នាំបានហើយ  សម័យ​អាពត ហៅ​ឲ្យ​ដាច់សាច់​ចឹងចុះ បំណាច់នឹង​​មា​មីងយើង​ស្អប់គាត់​ម្លឹងហើយ សួរថាមានអ្វីខ្លះ? ថ្នាំចុកមានតម្លៃ​ជាង​មាសទៅ​ទៀត។

មើល​សម័យ​អភិវឌ្ឍន៍​យើង​ឥឡូវ​មើល មាន​អាគារខ្ពស់ៗ មាន​ផ្លូវធំៗ មាន​ស្ពានអាកាស​រាប់រយ​ម៉ែត្រ មានព្រៃ​សម្បទាន​ចែក​ជូន​បងប្អូន​រាប់​ម៉ឺន​ហិចតា មាន​សាលារាប់រយ​ខ្នង មាន​អំបិល​ប៊ីចេញ សារុង​រាប់រយ​សម្រាប់ ចែក​ជូន​បងប្អូន គ្រូ​បង្រៀន​ ប៉ូលីស​ ទាហាន ប្រាក់ខែ​រាប់រយពាន់​រៀល នៅឆ្លៀតទៅយាម​រោងការ​បាន​ម៉ាយប់បួន​ដប់ពាន់​រៀលទៀត! មាសម៉ាតាឡឹងជាង​៨លានរៀល  សាំង​ម៉ាលីត តែជាង​ប្រាំពាន់រៀល ត្រីម៉ាគីឡូ តែជាង​ម៉ាម៉ឺនរៀល ។ល។ តើ​​បងប្អូន​ចង់​បានអីទៀត?

ត្រូវ​ចេះ​ស្កប់ស្កល់អ្វី​ដែល​យើង​មាន ប្រទេស​គេធំ​គេចាយធំចឹងហើយ ប្រទេស​យើង​តូច យើង​រៀន​ចាយ​តិចៗ ដូច​គេ​ថា​ “ទូក​ធំ​ ក្តោងធំ”។ បើ​សម័យ​អាពត​វិញណា៎ រស់​នៅ​ក្នុងភាពភ័យខ្លាច មិនមែន​សន្តិភាព​ដូច​យើង​រាល់ងៃហ្នឹងទេ! ហើយ​អារឿង​ប៉ូលីស​វ៉ៃក្បាល​បងប្អូន អាហ្នឹង​ម៉ោពី​បងប្អូន​ទៅ​តវ៉ាជាមួយ​ក្រុមហ៊ុន​គេធ្វើអី! ដូច​ថាចឹង “ត្រូវចេះស្កប់ស្កល់អ្វីដែលយើងមាន” គេ​ឲ្យប៉ាម៉ាន​យក​ប៉ុណ្នឹងទៅ នោះ​មុខ​ជា​សុខសាន្ត​មិនខាន។ សន្តិភាពប៉ុណ្នឹងហើយ រកអីទៀត?

ដើរ​ប្រសើរ​ជាង​ស្ងៀម ជិះកង់ប្រសើរ​ជាង​ដើរ ជិះម៉ូតូប្រសើរ​ជាង​ជិះកង់ មិនចឹង!!! ខណ្ឌ ចប់ (៕)